Esports Cover Image
Esports Profile Picture
Esports
@Esports
2 people like this

Microsoft ឲ្យ Ninja ពី ២០ ទៅ ៣០លានដុល្លារ ដើម្បីដើរចេញពី Twitch

កាល​ពី​ខែ​សីហា ឆ្នាំ ២០១៩ អ្នក​លេង​ហ្គេម​​ល្បី​ឈ្មោះ​ Tyler Blevins ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ Ninja បាន​ប្រកាស​​ពី​ដើរ​ចេញ​ពី​សេវាកម្ម​ Twitch របស់ Amazon ដើម្បី​ក្លាយ​ជា​អ្នក​ផ្សាយ​ផ្ទាល់​ផ្ដាច់​មុខ​លើ​សេវាកម្ម​ Mixer របស់ Microsoft។

ចាប់​តាំង​ពី​ Blevins ចេញ​ពី Twitch មាន​អ្នក​លេង​ហ្គេម​​ល្បី​ឈ្មោះ​ដទៃ​ទៀត​បាន​ចាក​ចេញ​ពី​សេវាកម្ម​នេះ​ដូច​គ្នា ហើយ​បាន​ចុះ​កុង​ត្រា​ផ្ដាច់​មុខ​ជា​មួយ​គូ​ប្រជែង​របស់​ Twitch។

​ពី​មុន​មក​ការ​ចុះ​កុង​ត្រា​ផ្ដាច់​មុខ​រវាង​ Blevins និង Mixer គេ​មិន​បាន​ដឹង​ច្បាស់​អំពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​បើ​តាម​​របាយការណ៍​ថ្មី​មាន​និយាយ​ថា​ Blevins ទទួល​បាន​ចន្លោះ​ពី ២០ ទៅ ៣០ លាន​ដុល្លារ​ពី​ Microsoft សម្រាប់​កុង​ត្រា​ផ្ដាច់​មុខ​រយៈពេល​ជា​ច្រើន​ឆ្នាំ៕
ប្រភព៖ CamboSport

image
Like
51 w - Youtube

https://youtu.be/4FOW3foZJAg

Like

បង្ហាញមុខលើ TikTok ថ្ងៃដំបូង Apple កើបបាន Follower ជិត ៥ ពាន់នាក់

ថ្មីៗ​នេះ​ក្រុមហ៊ុន Apple ​បាន​បង្កើត​គណនី​ផ្លូវការ​នៅ​លើ​កម្មវិធី​កម្សាន្ត TikTok ដែល​នេះ​ជា​ការ​ហក់​ចូល​បណ្តាញ​សង្គម​ធំៗ​ទី ៤ បន្ទាប់​ពី Facebook, Instagram និង Twitter។

ត្រឹម​ថ្ងៃ​ដំបូង គិត​ទល់​រសៀល​ថ្ងៃ​ទី ២៤ មេសា គណនី​ដែល​មាន​សញ្ញា​គ្រីស​របស់​ក្រុមហ៊ុន​ផ្លែ​ប៉ោម​​ទទួល​បាន Follower ​ប្រមាណ​ ៤ ៦៣៥ នាក់​ហើយ ដោយ​តួលេខ​នេះ​នឹង​បន្ត​កើន​ឡើង​ឆាប់​រហ័ស​បំផុត​ដល់​ខ្ទង់​លាន​នៅ​រយៈ​ពេល​ដ៏​ខ្លី​បន្ទាប់។

ត្បិត​មិន​ទាន់​មាន​ការ​បង្ហោះ​នូវ​មាតិកា​ណា​មួយ​ក្តី ប៉ុន្តែ​គេ​ជឿ​ថា​ Apple នឹង​ប្រើប្រាស់​គណនី TikTok នេះ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​នូវ​យុទ្ធនាការ​ #shotoniphone ដោយ​កន្លង​មក​ទទួល​បាន​ជោគជ័យ​ក្រាស់ក្រែល​លើ Instagram ជាមួយ Follower ​ប្រមាណ ២៣ លាន​នាក់៕
ប្រភព៖ Sabay News

imageimage
Like

ក្រោយ​រិះគន់​ខ្លាំង​ពេក គម្រោង​ចេញ​ផ្សាយ​ហ្គេម WWE 2K21 ត្រូវ​បាន​ប្រកាស​លុប​ចោល

ទន្ទឹម​នឹង​ព្រឹត្តិការណ៍​បូកសរុប​ចំណូល​នា​ត្រីមាស​ទី ១ ​ឆ្នាំ ២០២០ ក្រុមហ៊ុន WWE ក៏​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ការ​ចេញ​ផ្សាយ​ហ្គេម WWE 2K21 នា​ឆ្នាំ​នេះ​ត្រូវ​បាន​លុប​ចោល។ តាម​រយៈ​ការ​សួរ​សំណួរ​ចម្លើយ Q&A ​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ WWE លោក Frank Riddick បាន​ទម្លាយ​ថា៖ "គ្មាន​ការ​ចេញ​ផ្សាយ​ហ្គេម​ថ្មី​នៅ​ឆ្នាំ​នេះ​ទេ"។

ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង ក្រោយ​មាន​ចចាមអារ៉ាម​ថា​មូលហេតុ​ដែល WWE 2K21 ត្រូវ​បាន​លុបចោល ក៏​ដោយសារ​តែ​ហ្គេម​ជំនាន់ WWE 2K20 មាន​មតិ​រិះគន់​ពី​អ្នក​លេង​ច្រើន​ពេក ជុំវិញ​ដំណើរការ​មិន​សូវ​ល្អ និង​មាន​កំហុស​ឆ្គង​ចន្លោះ​ប្រហោង​ជា​ច្រើន។

បញ្ជាក់​ថា​ស៊េរី​ហ្គេម​កីឡាកាស​ចុងក្រោយ​នេះ ​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​អ្នក​អភិវឌ្ឍ Visual Concepts ​សុទ្ធសាធ ខុស​ពី​ជំនាន់​ឆ្នាំ ១៩ ​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Yuke ដែល​មិន​ធ្លាប់​លេចលឺ​មតិ​អវិជ្ជមាន​ច្រើន​ពី​សំណាក់​អ្នក​លេង​បែប​នេះ​ឡើយ។

WWE 2K20 ​មាន​តម្លៃ​ ៥៩,៩៩ ដុល្លារ​នៅ​លើ​កម្មវិធី Steam ​ហើយ​បើ​ក្រឡេក​ទៅ​មើល​ត្រង់​ផ្នែក​នៃ​ការ​បញ្ចេញ​យោបល់​របស់​អ្នក​លេង បង្ហាញ​មក​ច្បាស់​ថា អវិជ្ជមាន (Negative) ភាគ​ច្រើន​តែ​ម្តង៕
ប្រភព៖​ Sabay News

imageimage
Like

មើល iPhone SE លក់នៅវៀតណាម តម្លៃប៉ុន្មាន?

iPhone SE ​ជំនាន់​ថ្មី​ចាប់​ផ្ដើម​មាន​ដាក់​លក់​នៅ​ប្រទេស​វៀតណាម​​ជា​បណ្ដើរៗ​ ដែល​ជា​ការ​នាំ​ចូល​របស់​ហាង​លក់​ទូរសព្ទ​ក្នុង​ស្រុក​មួយ​ចំនួន។

តម្លៃ​របស់ iPhone SE ជំនាន់​ថ្មី​នេះ​មាន​ចាប់​ពី​ប្រមាណ ៥៤០ដុល្លារ សម្រាប់​ទំហំ ៦៤GB, តម្លៃ​ប្រមាណ​ ៦០៧ដុល្លារ សម្រាប់​ទំហំ ១២៨GB និង​តម្លៃ​ប្រមាណ​ ៧០៩ដុល្លារ សម្រាប់​ទំហំ ២៥៦GB។ ​តម្លៃ​នេះ​គេ​រំពឹង​ថា​អាច​នឹង​ធ្លាក់​ចុះ​ប្រមាណ ៦០ ទៅ ៨០ដុល្លារ ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត នៅ​ពេល​វា​មាន​លក់​ទូលំទូលាយ​លើ​ទីផ្សារ។

​​នៅ​សហរដ្ឋអាមេរិក iPhone SE មាន​តម្លៃ​ ៣៩៩ដុល្លារ, ៤៤៩ដុល្លារ និង ៥៤៩ដុល្លារ ​សម្រាប់​អង្គ​ផ្ទុក​ទំហំ ៦៤GB/១២៨GB និង ២៥៦GB។ បញ្ជាក់​តម្លៃ​នេះ​គឺ​មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ពន្ធ ដែល​មាន​អត្រា​ខុស​គ្នា​តាម​​រដ្ឋ​នីមួយៗ៕
ប្រភព៖ Sabay News

image
Like
About

Welcome to E-sports Cambodia