Technology Cover Image
Technology Profile Picture
Technology
@Technology
261 people like this
8 months ago - Translate

គ្រឿងសំខាន់២ ដែលអាចលែងមានក្នុងប្រអប់ iPhone 12 ដឹង Apple ដាក់លក់ប៉ុន្មាន?

អ្នក​វិភាគ​ល្បី​ឈ្មោះ Ming Chi-Kuo បាន​ចេញ​ផ្សាយ​ដំណឹង​ថ្មី​មួយ​ទាក់ទង​នឹង iPhone ចេញ​ឆ្នាំ ២០២០ នេះ ដោយ​បាន​ឲ្យ​ដឹង​ថា​​ Apple នឹង​លែង​​ដាក់​កាស​ស្ដាប់​ក្នុង​ប្រអប់​ iPhone ថ្មី ហើយ​រំពឹង​ថា​ដុំ​សាក​ថ្ម​ក៏​នឹង​ត្រូវ​ដក​ចេញ​ផង​ដែរ។ មាន​ន័យ​ថា​ បើ​ចង់​បាន​កាស​ និង​ដុំ​សាក អតិថិជន​ត្រូវ​ទិញ​បន្ថែម​ពី​ក្រៅ។

លោក Kuo និយាយ​ថា​ Apple ចង់​បន្ត​លក់ iPhone 12 ក្នុង​តម្លៃ​មួយ​ដែល​ស្រដៀង​នឹង iPhone 11 ហើយ​តាម​រយៈ​ការ​ដក​គ្រឿង​សំខាន់​ទាំង​ពីរ​ចេញ​ពី​ប្រអប់ នឹង​ជួយ​ប៉ះប៉ូវ​ការ​ឡើង​ថ្លៃ​ដោយ​សារ​​​ការ​បន្ថែម​គ្រឿង​ទំនាក់ទំនង​ 5G។

គួរ​ដឹង​ថា​ក្នុង​ប្រអប់​​ iPhone 11 ក្រុមហ៊ុន Apple ​នៅ​មាន​បំពាក់​មក​ជា​មួយ​នូវ​កាស​ស្ដាប់ EarPods និង​​ដុំ​សាក​ភ្លើង​ជា​មួយ​ខ្សែ​ត​ភ្ជាប់។ ដុំ​សាក​ដែល Apple ដាក់​ឲ្យ​មាន​ពីរ​ប្រភេទ ​ដោយ​​ដុំ​សាក 5W ដាក់​ក្នុង​ប្រអប់​ iPhone 11 ហើយ​ដុំ​សាក​កម្លាំង 18W ​មាន​ដាក់​ក្នុង​ប្រអប់​ iPhone 11 Pro និង 11 Pro Max។

សម្រាប់​អ្នក​ទិញ​ iPhone 12 ប្រសិន​បើ​ចង់​បាន​កាស​ EarPods ​នឹង​ត្រូវ​ចំណាយ​លុយ​បន្ថែម​ ២៩​ដុល្លារ ​ដែល​នេះ​ជា​តម្លៃ​លើ​​វិបសាយ​ផ្លូវ​ការ​របស់ Apple។ ចំណែក​ដុំ​សាក​ថ្ម​វិញ​មាន​តម្លៃ ១៩​ដុល្លារ សម្រាប់​កម្លាំង 5W និង​តម្លៃ ២៩​ដុល្លារ សម្រាប់​កម្លាំង 18W៕
ប្រភព៖ Sabay

imageimage
Like
8 months ago - Translate

iPhone អាយុ ៥ឆ្នាំ នៅតែអាចដំឡើង iOS 14 បានហ្នឹងគេ

ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 ដែល Apple ទើប​ប្រកាស​ចេញ​យប់​មិញ អាច​ដំឡើង​នៅ​លើ​ iPhone ស៊េរី​ចាស់​ជា​ច្រើន​ម៉ូដែល ក្នុង​នោះ​រួម​មាន iPhone SE, iPhone 6s និង iPhone 6s Plus ដែល​​ចេញ​តាំង​ពី​ឆ្នាំ ២០១៥។

​ខាង​ក្រោម​ជា​ iPhone ទាំង​អស់​ដែល​អាច​ដំឡើង iOS 14 បាន​ពេល​ចេញ​ជា​ផ្លូវ​ការ​នៅ​ខែ​កញ្ញា ៖

iPhone 11
iPhone 11 Pro
iPhone 11 Pro Max
iPhone XS
‌iPhone XS‌ Max
iPhone XR
‌iPhone‌ X
‌iPhone‌ 8 និង ‌iPhone‌ 8 Plus
‌iPhone‌ 7 និង 7 Plus
‌iPhone SE‌
‌iPhone‌ 6s និង 6s Plus
iPod touch (7th-generation)
ប្រភព៖ Sabay

image
Like
8 months ago - Translate

នេះតម្លៃឡាន Mercedes-Benz G63 AMG 6x6 by Brabus កង់៦ កម្លាំង ៧០០សេះ

ក្រុមហ៊ុនកែច្នៃរថយន្តដ៏ល្បី Brabus បានប្រកាសដាក់លក់រថយន្ត Mercedes-Benz G63 AMG 6×6 by Brabus កង់៦ មួយទឹក ជាមួយនឹងតម្លៃគួរឲ្យភ្ញាក់ផ្អើល។

រថយន្ត Mercedes-Benz G63 AMG 6×6 (ប្រភេទធម្មតា មិនមែនកែដោយ Brabus) បានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ២០១៣ ដោយកែចេញពីរថយន្ត Mercedes-Benz G63 AMG ដែលមានកង់៤ ធម្មតា។

ដោយឡែក Mercedes-Benz G63 AMG 6×6 by Brabus បានកែកុនបន្ថែមលើប្រព័ន្ធបូម, ប្រព័ន្ធបំពង់ស៊ីម៉ាំង, ឈ្នាន់ជើង, កាង, ចង្កៀង LED, ប៉ាណា, គម្របម៉ាស៊ីន Carbon Fiber និង លក្ខណៈពិសេសជាច្រើនទៀត។

មិនតែប៉ុណ្ណោះ Brabus បានកែម៉ាស៊ីនចំណុះ ៥,៥លីត្រ twin-turbocharged V8 ពីកម្លាំង ៥៣៦សេះ ឡើងរហូតដល់ទៅ ៧០០សេះឯណោះ។ បន្ថែមពីនេះទៅទៀត កាប៊ីនខាងក្នុងក៏ទទួលបានការកែកុនផងដែរ ដោយមានបំពាក់ដំបូលកាំម្ញី និងស្បែកពេញតាប្លូ, កៅអី, ប្លុកបញ្ជាកណ្តាល ព្រមទាំងបំពាក់ទ្រនាប់ជើងថ្មីទៀតផង។

គួរបញ្ជាក់ឲ្យដឹងថា រថយន្ត G63 AMG 6×6 ត្រូវបានគេផលិតប្រហែលជា ១០០គ្រឿង ប៉ុន្តែគេមិនច្បាស់ថាមានប៉ុន្មានគ្រឿង ដែលទទួលបានការកែកុនពី Brabus ឡើយ។

យ៉ាងណាមិញ រថយន្ត Mercedes-Benz G63 AMG 6×6 by Brabus មួយទឹកខាងលើ ទើបតែត្រូវគេប្រើបាន ១២ ៧០០គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវគេដាក់លក់ក្នុងតម្លៃ ១លានដុល្លារ សម្រាប់អ្នកទិញនៅអឺរ៉ុប ឬ ៩០ម៉ឺនដុល្លារ សម្រាប់នាំចេញ៕
ប្រភព៖ Sabay

imageimage
+6
Like
9 months ago - Translate

មើលគ្រឿង​កុំព្យូទ័ររបស់ Ninja ពិសេសបែបណា?

អ្នកលេងហ្គេម Fortnite ម្នាក់ដែលរកចំណូលបានជាងកន្លះលានដុល្លារ ពីការ Live Stream ការ​លេងហ្គេម​នៅលើគេហទំព័រ Twitch។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍មួយគឺ បទពិសោធន៍នៃការលេងដ៏រលូនរបស់លោក Richard Tyler Belvins ដែលគេស្គាល់ថាជា “Ninja” នោះក៏ត្រូវពឹងផ្អែកលើកុំព្យូទ័រ ដែលមានគ្រឿងកំពូលៗ អេក្រង់បង្ហាញរូបភាពល្អផុតលេខ និងកាសដែលផ្ដល់សំឡេងល្អបំផុតក្នុងការលេងហ្គេមផងដែរ។

គ្រឿងបង្គុំរបស់កុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ដែល Ninja ប្រើប្រាស់សម្រាប់ លេងហ្គេម និងធ្វើការ Live Stream ហ្គេមដែលខ្លួនលេងនៅលើ Twitch៖

១. ធុងកុំព្យូទ័រ (Case)

២. Motherboard

៣. CPU

៤. ប្រព័ន្ធបញ្ចុះកម្ដៅ CPU

៥. កង្ហារ

៦. RAM

៧. ក្រាហ្វិកាត (GPU)

៨. អេក្រង់

៩. អង្គផ្ទុកទិន្នន័យខាងក្នុង

១០. អង្គផ្ទុកទិន្នន័យខាងក្រៅ

១១. Power Supply

១២. Mouse

១៣. Keyboard

១៤. កាស
ប្រភព៖ Sabay News

imageimage
+13
Like
9 months ago - Translate

ចេញហើយ Honda Click ឆ្នាំ២០២០ ផ្លាស់ប្តូរបែបណាខ្លះ?

ម៉ូតូ Honda Click ឬគេហៅថា Honda Vario (សម្រាប់ទីផ្សារឥណ្ឌូនេស៊ី និងម៉ាឡេស៊ី) ស៊េរីឆ្នាំ២០២០ ត្រូវបានប្រកាសចេញជាផ្លូវការ។

បើនិយាយពីរូបរាង Honda Vario ឬ Honda Click នេះ មិនបានផ្លាស់ប្តូរអ្វីឡើយ គឺខុសតែការលេងតែមថ្មី និងបន្ថែមពណ៌ថ្មីប៉ុណ្ណោះ។

ឥឡូវនេះ វាមានពណ៌សរុបចំនួន ៦ គឺ ពណ៌ទឹកប្រាក់គ្រើម (Exclusive Matte Silver), ខ្មៅគ្រើម (Exclusive Matte Black) ដែលលេងយ៉ាន់ពណ៌ទឹកមាសយ៉ាងទាក់ទាញ និងពណ៌ចំនួន ៤ ផ្សេងទៀត គឺ ស, ក្រហម, ខ្មៅលាយក្រហម និងសលាយក្រហម។

ម៉ូតូ Honda Vario ឬ Honda Click នេះ មានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនកម្លាំង ១២៥សេសេ តម្លៃខ្ទង់ ១ ៥០០ដុល្លារ និង ១៥០សេសេ តម្លៃខ្ទង់ ១ ៦៥០ដុល្លារ៕
ប្រភព៖ Sabay News

imageimage
+5
Like