កន្លែងស្រីៗប្រាថ្នា! សួនផ្កាដ៏ល្បីនៅអាល្លឺម៉ង ចាប់ផ្ដើមរីកចម្រុះពណ៌ ដូចកម្រាលព្រំ
អាល្លឺម៉ង៖ សមុទ្រផ្កា Tulips ចាប់ផ្ដើមរីកដុះដាលចម្រុះពណ៌គ្នា ប្រៀបបានទៅនឹងកម្រាលព្រំលើវាលផ្ទៃដីដ៏ធំ នៅទីប្រជុំជន Grevenbroich ក្នុងប្រទេសអាល្លឺម៉ង ដែលមានមនុស្សម្នាជាច្រើនទន្ទឹងរង់ចាំនារដូវផ្ការីកនេះ។
ទន្ទឹមនឹងនេះដែរ បានធ្វើឲ្យបណ្ដាអ្នកស្រលាញ់ និងចូលចិត្តធម្មជាតិ មកពីតំបន់ផ្សេងៗ សម្រុកមកគយគន់ ដើម្បីស្រូបយកខ្យល់អាកាស និងក្លិនលម្អងរបស់វាផងដែរ។
តាមរយៈរូបភាពដែលថតដោយដ្រូនពីលើអាកាស បានបង្ហាញឲ្យឃើញពីពណ៌ចម្រុះ ដូចជាពណ៌ក្រហម ផ្កាឈូក ទឹកក្រូច ស លឿង និងស្វាយ ដុះរីកពាសពេញផ្ទៃដី១០០ហិកតា។
គួរឲ្យដឹងដែរថា ផ្កា Tulips ត្រូវបានគេដាំនៅរដូវស្លឹកឈើជ្រុះ មុនពេលដីក្លាយជាកក ហើយរកឃើញដំបូងនៅអឺរ៉ុប និងអាសុីកណ្ដាល។ ក្រោយមក វាត្រូវបានគេយកទៅដាំពាសពេញប្រទេសផ្សេងៗទៀតផងដែរ។ បច្ចុប្បន្ននេះ ផ្កា Tulips បានក្លាយជារុក្ខជាតិមួយក្នុងសួនច្បារដែលគេនិយមជាខ្លាំង៕
សូមទស្សនាទិដ្ឋភាពសួនផ្កាខាងក្រោម៖
ប្រភព៖ Khmerload