ហាងថ្មីស្នាដៃអ្នកសៀមរាបបើកនៅភ្នំពេញ និយាយថាមុខម្ហូបឃើញហើយស្រក់ទឹកមាត់!

Comments · 1137 Views

ហាងថ្មីស្នាដៃអ្នកសៀមរាបបើកនៅភ្នំពេញ និយាយថាមុខម្ហូបឃើញហើយស្រក់ទឹកមាត់!

អ្នក​ទាំង​អស់​គ្នា​ប្រហែ​ល​ជា​ស្គាល់​ហើយ​​ ​ហាងនំបញ្ចុកដែល​ល្បី​នៅ​សៀម​រាប​មាន​រសជាតិ​ឆ្ងាញ់​ ដែល​អ្នក​ទៅ​កម្សាន្ត​​ មិន​ដែល​រំលង​។​ ឥលូវ​នេះ​ ហាងនំបញ្ចុក​ស្នាដៃ​អ្នក​សៀមរាប​ បើក​សាខា​មួយទៀត​នៅ​ឯភ្នំពេញ​នេះ​​ហើយ។

មិន​ត្រឹម​តែ​មាន​នំបញ្ចុកមួយ​មុខ​នោះទេ បុកល្ហុង​ក្ដាម​ស្រែ​បែបថៃ​ដែលល្បី​នៅ​សៀមរាប​ក៏​មាន​នៅ​ក្នុង​ហាង​តែ​មួយ​ដែរ​។ អញ្ចឹង​អ្នកដែល​ទៅ​ចង់ទៅភ្លក់​អី​ អាច​ភ្លក់​បាន​ទាំង​នំបញ្ចុក ហើយ​និង​បុកល្ហុង​ទៀត​។ នៅមិន​ទាន់​អស់ទេណា​ នៅ​ទីនោះ​មាន​ម្ហូប​ជា​ច្រើន​ទៀត​ ដូច​ជា​ លៀស​អប់​ ខ្យង់​អប់​ ជើងមាន់ ហើយ​ជា​ពិសេស​គឺ​កន្លែង​ស្អាត​ ធំទូលាយ​ជាង​មុន​ទៀត​ ។

បើ​ចង់​ដឹង​ថា​រសជាតិ​យ៉ាង​ណា​នោះ​សាក​មក​ភ្លក់​រសជាតិ​ដោយ​ខ្លួន​ឯង​បាន​ដឹង​ ដែល​មាន​ទីតាំង​នៅ​​ ផ្ទះលេខ ១០​ ផ្លូវ​១៨៣​ សង្កាត់​ច្បារមន​ នៅ​ក្បែរ​ វិទ្យាស្ថាន​​វ៉ាន់ដា​។

នំបញ្ចុក​ចាប់​បើក​លក់​ពី​ម៉ោង ព្រឹក​ម៉ោង​ ៧ ​ ឯ​បុកល្ហុង​បើក​លក់​ចាប់ពីម៉ោង​ ១​រសៀល​ទៅ​៕

ប្រភព៖ Sabay

Comments