ធុញថប់រឿងច្រើនពេក Hailey នាំប្តី ដើរលេងថើបគ្នាយ៉ាងរំភើយ
បរទេស៖ រំលងប្រហែលជាពីរថ្ងៃនេះ តារាចម្រៀងផប់ Justin Bieber បាននាំប្រពន្ធ Hailey Bieber ដើរលេងលំហែខួរក្បាលម្តង កុំឲ្យស្ត្រេសឬ ក៏ធុញទ្រាន់ខ្លាំងពេក ដោយសារមានរឿងរ៉ាវកើតឡើង ច្រើនពេកធ្វើឲ្យតារាប្រុសរូបនេះដេកមិនលក់ បក់មិនល្ហើយផងដែរ។
ដោយឡែក ទីតាំងដែលពួកគេ មកគឺនៅភ្នំមួយដែល នៅក្នុងប្រទេសអាមេរិកដោយ Justin Bieber បានស្លៀកសម្លៀកបំពាក់អាវរងានិង ខោខ្លីជាមួយនិង មួកខ្មៅមួយរីឯប្រពន្ធវិញ ស្លៀកឈុតពណ៍សលាយខ្មៅក្រឡា និងជាពិសេសនោះប្តីប្រពន្ធមួយគូនេះ បានបង្ហាញភាពផ្អែមល្ហែមដាក់គ្នា មិនចាញ់កាលនៅជា សង្សារនឹងគ្នាឡើយ។
ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗជាច្រើនបានបញ្ចេញមតិអំពី រូបថតប៉ុន្មានសន្លឹកនេះ ដោយពួកគេសរសើរអំពីសម្រស់គូស្វាមីមួយគូ នេះផងដែរ ជាងនេះទៅទៀត អ្នកគាំទ្រ Justin Bieber ក៏ស្រលាញ់ Hailey Bieber ដូចដែលគេស្រលាញ់អាយដលរបស់ពួកគេ។
គួររម្លឹកដែរថា រឿងរ៉ាវដែល Justin Bieber បានចាប់រំលោភស្រី ដល់ទៅពីរនាក់នោះ ពេលនេះ បានស្ងាត់រួចហើយ បន្ទាប់ពីគ្មានអ្វីគ្រប់គ្រាន់ ដែលបង្ហាញថារឿងនេះបានកើតឡើងពិតមែននិង ជាពិសេស ស្រីទាំងពីរនាក់ នោះបានលុបគណនីក្នុងបណ្តាញសង្គម ចោលបាត់សូន្យឈឹង៕
សូមចូលមើលរូបភាពខាងក្រោម៖
ប្រភព៖ Khmerload




